កិច្ចប្រជុំពិភាក្សា និងសហការក្នុងការគ្រប់គ្រងមជ្ឍមណ្ឌលព័ត៌មាន សំរាប់មហាសន្និបាតសមាគមអន្តរជាតិ​ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងព័ត៌មាន បានប្រជុំពិភាក្សាត្រៀមរៀបចំ និងសហការក្នុងការគ្រប់គ្រងមជ្ឍមណ្ឌលព័ត៌មាន (Media Center) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងកិច្ចប្រជុំមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលប្រព្រឹត្តិទៅនាថ្ងៃទី ០៣-០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិកាក្រសួងព័ត៌មាន៕