រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់រៀបចំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នាពេលខាងមុខ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ដល់សាធារណជនជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់រៀបចំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី ០៣-០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មហាសន្និបាត សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ដោយមានវត្តមានចូលរួមពីអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំងអញ្ជើញមកពីបណ្តាប្រទេសនានានៅលើពិភពលោក សរុប ៤១ ប្រទេស ដើម្បីជួបប្រជុំពិភាក្សា អំពី «ទីក្រុងដែលមានភាពធន់៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ»

ដោយ៖ ខៀវ យុទ្ធវង្ស