សម្តេចតេជោ​ ហ៊ុន សែន ផ្ញើលិខិតទៅប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះសារដ៏ច្បាស់លាស់របស់​​ឯកឧត្តម ស្តីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក

(ភ្នំពេញ)៖​ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។

សូមអានលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ៖