ប្រធានស.ស.យ.កខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមប្រារព្វខួបលើកទី៤១ នៃកំណើតស.ស.យ.ក និងប្រកាសសេចក្តីសម្រេច ការតែងតាំងក្រុមប្រឹក្សាត្រួតពិនិត្យវិន័យ

មណ្ឌលគិរីះលោកឈឹមកានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីគ្រោងរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី៤១នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាធ្នូ១៩៧៨ធ្នូ២០១៩នៅក្នុងខេត្តមណ្ឌលគិរីនាថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះនិងប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាត្រួតពិនិត្យវិន័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីកិច្ចប្រជុំនេះដោយមានការចូលរួមពីលោកលោកស្រីអនុប្រធានសមាជិកសមាជិកាគណៈអចិន្រ្តៃយ៍និងសមាជិកសមាជិកាគណៈកម្មាធិការ...កខេត្តដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តនារសៀលថ្ងៃសៅរ៍១២រោចខែកត្តិកឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩។

លោកឈឹមកានប្រធានស...កខេត្តបានណែនាំដល់សមាជិកសមាជិកាគណៈកម្មាធិការត្រូវសហការជាមួយមន្ទីរអង្គភាពជំនាញដើម្បីរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤១នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងខេត្តមណ្ឌលគិរីឲ្យបានលទ្ធផលផ្លែផ្កា។ម្យ៉ាងទៀតលោកក៏បានជំរុញដល់សមាជិកទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈរបស់ស...ត្រូវចេះសាមគ្គីភាពនិងត្រូវចូលរួមកិច្ចការងារមនុស្សធម៏ការងារបរិស្ថានសុខភាពជាពិសេសសមាជិក  សមាជិកាទាំងអស់ត្រូវផ្តល់ប្រភេទឈាមនីមួយៗដើម្បីចូលរួមបរិច្ចាគឈាមជូនដល់ពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗព្រោះឈាម១ប្លោកអាចជួយអាយុជីវិតមនុស្សម្នាក់៕