ក្រុមការងារស.ស.យ.កក្រុងសែនមនោរម្យ ចូលរួមរំលែកទុក្ខគ្រួសារសពលោក មិជ្រុ អនុភូមិពូត្រុំ និងចុះសួរសុខទុក្ខសមាជិកម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃន់ អូន ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងសែនមនោរម្យ រួមទាំងសមាជិក សមាជិកាក្រុង និងសង្កាត់ និងមន្រ្តីរដ្ឋបាលក្រុងសែនមនោរម្យ បានចូលរួមរំលែកទុក្ខ និងនាំយកអង្ករចំនួន៥០គីឡូក្រាម និងបច្ច័យចំនួន ៧៣៥.០០០៛ ចូលរួមបុណ្យសពលោក មិ ជ្រុ អាយុ៥៤ឆ្នាំជនជាតិព្នង អតីតយុទ្ធជន និងជាអនុភូមិពូត្រុំ ដែលទទួលមរណ:ភាព កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរោគាធ នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ។
បន្ទាប់មក ស.ស.យ.កក្រុងសែនមនោរម្យ ក៏បានចុះសួរសុខទុក្ខគ្រួសារសមាជិក សសយក ដែលមានជំងឺកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បង្អែកខេត្ត និងបានឧបត្ថម្ភថវិកាចំនួន២៣០.០០០៛ផងដែរ៕