ព្រឹកនេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលមានភ្ញៀវអន្តរជាតិចូលរួមប្រមាណ២ពាន់នាក់ ប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕

សូមដោនឡូដ Apps ក្រសួងព័ត៌មាន ដើម្បីទទួលបានព័ត៌មាន និង វីដេអូថ្មីៗ
iOS: https://goo.gl/MDG3cz
Android: https://goo.gl/JXc6op
YT: http://bit.ly/2Pj0Hax