ល្ងាចនេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកប្រមាណ ៤០០នាក់ ចូលជួបសំណេះសំណាល មុនចេញទៅប្រកួតកីឡា​ SEA Games

(ភ្នំពេញ)៖ នាម៉ោង ៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ ទូរទស្សន៍ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានធ្វើការផ្សាយបន្តផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម​ និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ៕

សូមដោនឡូដ Apps ក្រសួងព័ត៌មាន ដើម្បីទទួលបានព័ត៌មាន និង វីដេអូថ្មីៗ

iOS: https://goo.gl/MDG3cz

Android: https://goo.gl/JXc6op

YT: http://bit.ly/2Pj0Hax