ស្អែកនេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មាននឹងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា ក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាថ្ងៃស្អែកនេះ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់៕

សូមដោនឡូដ Apps ក្រសួងព័ត៌មាន ដើម្បីទទួលបានព័ត៌មាន និង វីដេអូថ្មីៗ
iOS: https://goo.gl/MDG3cz
Android: https://goo.gl/JXc6op
YT: http://bit.ly/2Pj0Hax