ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យតែងតាំងសមាសភាពសមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រមចំនួន១១រូប

(ភ្នំពេញ)៖ យោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឲ្យតែងតាំងសមាសភាពសមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រមចំនួន១១រូប និងបញ្ចប់តំណែងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៤/១៣៦២ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤៕ ដោយ៖ ចំណាន