គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តបាត់ដំបង ចេញសេចក្តីបដិសេធចំពោះក្រុមពួកអគតិដែលបានធ្វើលិខិតក្លែងក្លាយ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩

(បាត់ដំបង)៖ យោងទៅតាមសេចក្តីបដិសេធមួយចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តបាត់ដំបង អង្គភាពជុំវិញខេត្ត គណៈកម្មាការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងក្នុងនាមជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងមូល បានធ្វើការប្រកាសបដិសេធនូវលិខិតចំហមួយ ដែលក្រុមពួកអគតិដែលបានធ្វើលិខិតក្លែងក្លាយក្នុងគោលបំណងបំភាន់មតិជាតិ អន្តរជាតិ និងសាធារណៈជនឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គិភាព ឯកភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ជាន់ថ្នាក់៕ ដោយ៖ ចំណាន