ក្រសួងយុត្តិធម៌លើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់មាត្រា ៤៥៤ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់ឧបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់ពាក់ពន្ធ័ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តទាំងអស់បន្តជម្រុញអនុវត្តស្មារតីនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់ឧបាយកលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖