TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជាក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជាក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលប្រមាណពីរថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕ ដោយ៖ ចំណាន