ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា~ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យយ៉ាងរឹងមាំ

(បន្ទាយមានជ័យ)៖ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ. ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ .ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមេបញ្ជាការគ្រប់កងកម្លាំងគណៈបញ្ជាការ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា~ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យយ៉ាងរឹងមាំ ។

ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ថា ភាពអង់អាចក្លាហ៑ានរបស់កងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដី ការពារសុខសុវត្ថិភាពការពារសន្តិភាព ជូនប្រជាពលរដ្ឋ ការពារប្រទេសជាតិ ដើម្បីរក្សាតម្លៃនៃសន្តិភាពដែលបានមកដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញមកពីបេះដូងប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ជាពិសេស ការស្វែងរកតម្លៃសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើន ដើម្បីឈានទៅរកតម្លៃ នៃសន្តិភាពដែលធ្វើឲ្យទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ទៅកាន់កម្លាំងទាំងអស់ទៀតថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានស្មារតីសេហ្នាជាតិ ការពារសន្តិភាពជូនប្រទេសជាតិ មិនត្រូវជឿលើសម្តីនៃការញុះញង់របស់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កំពុងមានសន្តិភាពឲ្យធ្លាក់ចូលក្នុងភាពវឹងវវិញ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវប្តេជ្ញាចិត្តការពាររក្សាតម្លៃ នៃសន្តិភាពជាតិមាតុប្រទេសឲ្យបានសុខបូរណភាពសាច់ស្រស់ឈាមស្រស់ មិនឲ្យជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួកឧទ្ទាមក្រៅច្បាប់ មកបំផ្លាញសន្តិភាពដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ពិតៗ ហើយប្តេជ្ញាមិនឲ្យជនក្បត់ជាតិនេះចូលមកលើទឹកដីកម្ពុជាបានឡើយ៕ ដោយ៖ ចំណាន