ក្រុមការងារស.ស.យ.ក ស្រុកមេមត់បាននាំយកអំណោយជាសម្ភារៈសិក្សាទៅឧបត្ថម្ភដល់សិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្រែតានងកើត

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី 4 ខែ 11 ឆ្នាំ 2019នេះ លោកញឹក នៅ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមេមត់ បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈសិក្សាទៅឧបត្ថម្ភដល់សិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្រែតានងកើត ចំនួន 366នាក់ សៀវភៅចំនួន 800ក្បាល  ខ្មៅដៃ800ដើម សឺមី 400 ។