ឯកឧត្តម ខៀវ កាញារីទ្ធ អំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ យោងទៅតាមលិខិតជម្រាបមកមួយច្បាប់ចុះថ្ងៃច័ន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវនាវឲ្យឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕ ដោយ៖ចំណាន
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖