TV APPS និង Facebook Page ក្រសួងព័ត៌មានកំពុងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជានូវកម្មវិធី សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩នេះ TV APPS និង Facebook Page ក្រសួងព័ត៌មានកំពុងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជានូវកម្មវិធី សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលនឹងត្រូវចែកជូននាព្រឹកនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ៕ ដោយ៖ចំណាន

ផ្សាយផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលកោះពេជ្រ

Posted by ក្រសួងព័ត៌មាន – Ministry of Information on Monday, October 21, 2019