បន្តិចទៀតនេះ TV APPS និង Facebook Page ក្រសួងព័ត៌មាននឹងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជានូវកម្មវិធី សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ

(ភ្នំពេញ)៖ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩នេះ TV APPS និង Facebook Page ក្រសួងព័ត៌មាននឹងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរទស្សន៍ជាតិកម្ពុជានូវកម្មវិធី សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលនឹងត្រូវចែកជូននាព្រឹកនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ៕ ដោយ៖ចំណាន