លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី«ផ្សព្វផ្សាយគម្រោងសុវត្ថិភាពចរាចរណ៍»

(ស្វាយរៀង)៖ នៅនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី«ផ្សព្វផ្សាយគម្រោងសុវត្ថិភាពចរាចរណ៍»របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង មានការចូលរួមពី លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកឧត្ដមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្តទទួលផែនចរាចរនិងសណ្តាប់ធ្នាប់ លោកសាកលវិទ្យារង នៃសាកលវិទ្យាល័យស្វាយរៀង លោកប្រធានសាខា ប.ស.ស ប្រាចាំខេត្តស្វាយរៀង ព្រះសង្ឃ និស្សិត សមាជិក សមាជិការ ស.ស.យ.ក ខេត្តនិង ក្រុងស្វាយរៀង សរុបអ្នកចូលរួមចំនួន ២៩០នាក់ ។
ឆ្លៀតក្នុងឱកាសនេះ លោក តូច ប៉ូលីវ៉ា បាន លើកឡើងនូវ កត្តាចំបងដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ និងសំណូមពរដល់សមាជិក សមាជិកាដែលបានចូលរួមនាថ្ងៃនេះមានដូចខាងក្រោម៖
១.កត្តាមនុស្ស
២.កត្តាយានយន្ត
៣.កត្តាផ្លូវ
•សូមយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់វាគ្មិន និងកត់ត្រារាល់ចំណុចសំខាន់នៃបង្ហាញ មានចម្ងល់ត្រូវហានសាកសួរ
•យកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយអោយបានទូលំទូលាយ ដែលអាចធ្វើទៅបានដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហ្វេសបុក មិត្តភត្តិ គ្រួសារ
•ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន មុនពេលធ្វើដំណើរ ។
•នៅពេលបើកបរមុននឹងវ៉ា ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ជៀសវាងការវ៉ាដោយប្រថុយប្រថាន និងបង្ករអោយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ជាថ្មីម្ដងទៀត ពេលត្រឡប់ទៅវិញ សូមបងប្អូនបងប្អូនចូលរួមឱ្យបានខ្ជាប់ខ្ជួននូវ ៤កុំ និង ៥ត្រូវ
*៤កុំ រួមមាន៖
– កុំបើបរហួសល្បឿនកំណត់
– កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
– កុំបើកបរមានសារធាតុញៀន
– កុំបើកបរពេលអស់កម្លាំង ហត់ហេវ និងងងួយដេក
*៥ត្រូវ រួមមាន៖
– ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ និងអធ្យាស្រ័យគ្នាទៅវិញ ទៅមក
– ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ទោះដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលាបើកបរទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ។ ត្រូវចង់ចាំថា មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់
– ត្រូវពាក់ខ្សែរក្រវ៉ាត់ នៅពេលបើកបរយានយន្ត
– ត្រូវបើកបរប្រកាន់ស្តាំជានិច្ច
– ត្រូវត្រួតពិនិត្យបច្ចេកទេសយានយន្តតាមការកំណត់