ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន នឹងអញ្ជើញ​ចូលរួម​ពិធី​បើក​ធម្មយាត្រា 5ដែនដី ក្នុងតំបន់អាងទន្លេមេគង្គ ក្រោមម្លប់ឆត្រមេត្តាធម៌​ « ពុទ្ធសាសនៈការទូត នាំសន្តិភាពមកកាន់ពិភពលោក

នៅរសៀលថ្ងៃអង្គារ ២ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ធម្មយាត្រា 5ដែនដី ក្នុងតំបន់អាងទន្លេមេគង្គ ថៃ, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និង វៀតណាម ក្រោមម្លប់ឆត្រមេត្តាធម៌ « ពុទ្ធសាសនៈការទូត នាំសន្តិភាពមកកាន់ពិភពលោក» រៀបចំដោយ លេខាធិការស្ថាប័នពោធិគយ៉ា វិឆាឡៃ ដែលមាន លោក បណ្ឌិត សុផាក់ឆៃភូជង្គ ជាអគ្គលេខាធការ និងចាប់ផ្តើមដំណើរការនៅ ឈៀង រ៉ៃ រាជាណាចក្រ ថៃ ។

ក្នុងបទឧទ្ទេសសនាមប្រគេនទូលថ្វាយ និងជម្រាបដល់ អង្គប្រជុំ លោក សុផាក់ឆៃបាន បង្ហាញថា ក្នុងធម្មយាត្រាដ៏ធំនិងសំខាន់នៅឆ្នាំ ២០១៩ មានការយាង និមន្តរាជាគណៈសង្ឃ សង្ឃនាយក ពីប្រទេសទាំង ៥ ក្នុងនោះនិមន្តមកពីកម្ពុជា: សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា លេខាថេរសភា ព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា, និមន្តពីឡាវ: ព្រះហ្ល័កកែវ មហាសុមេធាធិបតី សិមព្រហ្មម៉ា អនុប្រធានសង្ឃ ឡាវ, និមន្តពីប្រទេសថៃ: សម្តេចព្រះមហាធីរ៉ាចារ្យ ក្រមការមហាថេរសហគមន៍ ព្រះចៅអធិការវត្ត យានណាវ៉ាថៃ, មីយ៉ាន់ម៉ា: Baddanta Sandimar Bivumsa ( Aggamata Ponditta, Aggamaha Saddhamma Jottikadaja) លេខាធិការ ក្រមការសង្ឃ សហភាពមយ៉ាន់ម៉ា, និងពី វៀត ណាម: Most Venerable Thuch Thien Tam អធុបតីរងសភាសង្ឃ វៀត ណាម ។ ដោយឡែក ព្រះថេរានុថេរៈ ព្រះសង្ឃខ្មែរយើងមាន ១៤ អង្គនិមន្តមកចូលរួមពិធីបើកធម្មយាត្រា និងអាចារ្យ ២ រូប ។

សូមបញ្ជាក់ជូនជ្រាបថា នៅរសៀលថ្ងៃទី ១៥ តុលា ក្នុងពិធីបើកធម្មយាត្រានៅល្ងាចនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកជំទាវ និងប្រតិភូអមដំណើរក៏មានវត្តមានចូលរួមក្នុងនាមជាអធិបតី និងជាពុទ្ធបរិស័ទផងដែរ​៕