គណៈប្រតិភូចំនួន១០រូបរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមមហោស្រពយុវជនអាស៊ី-អាហ្រ្វិក លើកទី៤

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់All China Youth Federation គណៈប្រតិភូចំនួន១០រូបរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ដឹកនាំដោយឯកឧត្តម សុះ មុះសិន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន តាមជើងហោះហើរលេខCA746 ពីភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមមហោស្រពយុវជនអាស៊ី-អាហ្រ្វិក លើកទី៤ក្រោមប្រធានបទ “Youth Unite for Great Future” ។

សូមបញ្ជាក់ថាមហោស្រពយុវជនអាស៊ី-អាហ្វិកលើកទី០៤នេះ នឹងប្រាពធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដែលមានចំនួនយុវជនចូលរួមសរុប៤០០នាក់ ក្នុងនោះរួមបញ្ចូលទាំងនិស្សនិតបរទេសដែលកំពុងសិក្សានៅប្រទេសចិន ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តការរវាងអង្គការយុវជន និងយុវជន ក្នុងបណ្តាប្រទេសនៅអាស៊ី និងអាហ្រ្វិក តាមរយះការចែករំលែកនូវបទពិសោធន៍ ដំណើរទស្សនកិច្ចសិក្សាផ្សេងៗ និងការស្វែងយល់ពីវប្បធម៌ទៅវិញទៅមករបស់បណ្តាប្រទេសនីមួយៗ៕

fbt