ក្រុមអគតិទុច្ចរិត បានបង្កើតព័ត៌មានក្លែងក្លាយ បោក បំពុលដល់សង្គម តាមរយៈប្រព័ន្ធ សង្គមហ្វេសបុក (Fake News)

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ជនទុច្ចរិត បានកាត់តរូបភាពសំរាមមួយសន្លឹក ដោយភ្ជាប់ជាមួយទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ហើយបានសរសេរ «រូបភាពនេះ ត្រូវជនអគតិ ពួកប្រឆាំងវាមិនយល់ទបើយកមកផុសបង្អាប់កិត្តិយសពលរដ្ឋខ្លួន បើយើងមើលមួយផ្លូវទៀត គឺដោយសារការដឹកនាំ របស់ខ្ញុំជាង៣០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជារីកចម្រើនសំបូរសប្បាយ ពលរដ្ឋសំបូរហូបចុក ហូរហៀរ បរិបូរណ៍ ទើបធ្វើឱ្យសំរាមកើនឡើង»។

លោក ដួង តារា អ្នកគ្រប់គ្រង Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន មិនបានចេញសារពាក់ព័ន្ធបញ្ហាសំរាមនៅក្នុង ខេត្តកណ្តាលនោះទេ។

សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើន គេមុននឹងជឿរឿងអ្វីមួយ គឺគេប្រមូលរកប្រភពព័ត៌មានច្បាស់លាស់ពីគ្រប់ទីកន្លែង។ សូមបងប្អូនប្រើប្រាស់ ហ្វេសបុក (Facebook) ឈប់ប្រឌិតរឿង ចង្រៃៗរាល់ថ្ងៃទៅ ព្រោះនឹងនាំខ្លួនឯងទៅបញ្ហានៅថ្ងៃណាមួយមិនខាន៕

ដោយ៖ ខៀវ យុទ្ធវង្ស