សេចក្តីជូនដំណឹង! សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងរៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធានថ្មី ដឹកនាំការងារឆ្នាំ២០១៩-២០២២

(ភ្នំពេញ)​៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) មានកិត្តិយស សូមប្រកាសជូនដល់ អ្នកសារព័ត៌មានទាំងអស់ជ្រាបថា ពេញមួយថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស.ស.ស.ក នឹងរៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២។ របៀបវា៖

-ម៉ោង៨:០០ព្រឹក៖ ពិធីសាសនាសូត្រមន្ត

-ម៉ោង៨:៣០ព្រឹក៖ បើកដំណើរការអង្គសមាជ, បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក, ដាក់ចេញផែនការសកម្មភាពអាណត្តិទី២

-ម៉ោង៤:០០រសៀល៖ សន្និសីទកាសែតអំពីលទ្ធផលសមាជ

-ម៉ោង៥:០០រសៀល៖ ពិធីបិទសមាជ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ខៀវ កាញារីទ្ធ។

ទីកន្លែង៖ អគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សូមអញ្ជើញមកចូលរួមយកព័ត៌មានតាមការគួរ៕

ទូរស័ព្ទទាក់ទង៖
-លោក ជាង សុខា៖ 012 862 612
-លោក ឌឹម សានិត៖ 088 656 5601
-លោក អៀត ដារ៉ាវុធ៖ 012 885 208