ក្រសួងបរិស្ថាន​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩នេះ ក្រសួងបរិស្ថាន ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ក្រសួងបរិស្ថាន​នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​លើក​ទី​១៥​នេះ នឹង​ពិនិត្យ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​លើ​វិស័យ​បរិស្ថាន ក្នុងនោះ​រួមមាន​បញ្ហា​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព បរិស្ថាន​ទីក្រុង ការអភិរក្ស​ជីវៈចម្រុះ បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ការងារ​អប់រំ​បរិស្ថាន ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​សារធាតុ​គីមី និង​សំណល់​គ្រោះថ្នាក់ ការ​គ្រប់គ្រង ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​សាលា​មេត្រីភាព​បរិស្ថាន ជាដើម​៕ (​ដោយ​៖ កុសល​)
​សូម​អាន​ខ្លឹមសារ​សេចក្តីប្រកាស​ព័ត៌មាន​ទាំងស្រុង​ដូចខាងក្រោម​៖​