នាពេលបន្តិចទៀតនេះ Facebook និង TV APPs ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយឡើងវិញនូវប្រសាសន៏ដើមសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ

APPs ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩

(ភ្នំពេញ)៖ នាពេលបន្តិចទៀតនេះ Facebook និង TV APPs ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយឡើងវិញនូវប្រសាសន៏ដើមសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ។

គួរម្លឹកផងដែរថា នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិសរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ ដែលប្រារម្ភធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមបញ្ជាក់ផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះមាន សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

កម្មវីធីនៅព្រឹកនេះ ក្រៅពីការចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ ក៏មានពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»ផងដែរ។ សៀវភៅ «ហ៊ុន សែន កម្ពុជា»នោះ ត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៩៕ ដោយ៖កន ចំណាន