ការប្រកួតរវាងវិសាខា និងព្រះខ័នរាជ ដែលលើកការប្រកួត ត្រូវលេងនៅថ្ងៃនេះ

(កម្ពុជា)៖ សម្រាប់ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា Metone Cambodian League ឆ្នាំ២០១៩ សប្តាហ៍ទី២៣ វិសាខា ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង, គណៈកម្មការអាជ្ញាកណ្តាលសម្រេចផ្អាកការប្រកួតត្រឹមពាក់កណ្តាលវគ្គទី១ ដោយសារមានភ្លៀងធ្លាក់ខ្លាំង មន្រ្តីអាជ្ញាកណ្តាលពិបាកក្នុងការគ្រប់គ្រងការប្រកួត កាលពីម្សិលមិញ។

ក្រោយពិភាក្សាជាមួយតំណាងក្លិប ការប្រកួត រវាងវិសាខា និងព្រះខ័នរាជស្វាយរៀង ត្រូវបានលើកមកលេងនៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ វេលាម៉ោង ៦និង០០ល្ងាចនៅទីលានបាល់ទាត់វិសាខា (ហ្គ្រេនភ្នំពេញ)។ មុនផ្អាកក្រុមទាំងពីរ ស្មើគ្នា ០ទល់នឹង០។  ការប្រកួតនេះ ប៊ីធីវី នៅតែបន្តផ្សាយផ្ទាល់ដដែល។

ចំនែកការប្រកួតរវាង ក្រសួងការពារជាតិ និងភ្នំពេញក្រោន ត្រូវលើកមកលេងនៅម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញានេះដែរ នៅស្តាតចាស់ (ពេលនេះកំពុងដំណើរការប្រកួត)៕