សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបការសម្តែងការគួរសមជាមួយលោកជំទាវ បណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ភរិយានាយករដ្ឋមន្ដ្រីម៉ាឡេស៊ី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច​ ជួបសវនាការ និងសម្តែងការគួរសម ជាមួយលោកជំទាវបណ្ឌិត TUN Dr. SITI HASMAH MOHD ALI ភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

ជំនួបនេះប្រព្រឹត្តទៅនៅការិយាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។​

កិច្ចជំនួបដដែនេះ​ ធ្វើឡើងក្នុងឱកាស ​ដែលឯកឧត្តមនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​ ២ ដល់ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ២០១៩​ នេះ ៕ ដោយ៖ចំណាន