ស្អែកនេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ ព្រះមហាក្សត្រ និង សម្តេចម៉ែ ស្តេចយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

(ភ្នំពេញ)៖ នាវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ ទូរទស្សន៍ជាតិកម្ពុជា និងAPPs ក្រសួងព័ត៌មាន Page Facebook ( ក្រសួងព័ត៌មាន – Ministry of Information) នឹងធ្វើការផ្សាយផ្ទាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ​ ស្តេចយាងទៅទីក្រុងប៉េកាំងប្រទេសចិន ៕

ដោយ៖ ខៀវ យុទ្ធវង្ស