ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១-លេីកទិសដៅឆមាសទី២

(ត្បូងឃ្មុំ)៖ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១-លេីកទិសដៅឆមាសទី២ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក កាលពីថ្ងៃទី២២-២៣ ខែមិថុនា ២០១៩ ដល់សមាជិក សមាជិកា សសយក ចំនួន ៤៨០ នាក់ នៅសាលប្រជុំធំរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារដែលបានអនុវត្តន៍កន្លងមក និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ សសយក ខេត្តក្រុង ស្រុក ពង្រឹងសកម្មភាពការងារឱកាន់ខ្លាំងក្លាបន្ថែមទៀត ពិសេសការរៀបចំរចនាសម្ព័ន្ធចាត់តាំង ផែនការសកម្មភាព និងស្វែងរកកិច្ចសហការគាំទ្រពីអង្គភាពពាក់ព័ន្ធផ្សេងៗទៀត

ព្រមទាំងលេីកទឹកចិត្តដល់សមាជិក សមាជិក និងយុវជនបន្តចូលរួមរាល់សកម្មភាពដ៏ប្រពៃរបស់ សសយក ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិយេីងឱ្យកាន់តែរីកចំរេីនថែមទៀត បន្ថែមលេីនោះឯកឧត្តមបានឧបត្ថម្ភថវិការបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនសមាជិក សមាជិកា នៃអង្គពិធីក្នុងម្នាក់ ២ ម៉ឺនរៀលផងដែរ។(កែសម្រួលដោយ៖LK)