សិក្ខាកាមកម្ពុជា៣០រូប ចូលរួម​វគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រសរសេរព័ត៌មានបែបស៊ើបអង្កេត​ នៅទីក្រុងហូជីមិញ

(ហូជីមិញ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ សិក្ខាកាមកម្ពុជា៣០រូប ចូលរួមវគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រសរសេរព័ត៌មានបែបស៊ើបអង្កេត ក្រោមអធិបតីភាព ឯកឧត្តម Luu Dinh Phuc (លីវ ឌិញហ្វ៊ូក) អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាននិងទូរគមនាគមវៀតណាម និងឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា ព្រមទាំងលោក Tu Luong (តឺ លឿង) អនុប្រធានមន្ទីរព័ត៌មានទីក្រុងហូជីមិញ រួមជាមួយលោកគ្រូ អ្នកគ្រូបង្គោល២រូប នៅសណ្ឋាគារ Rang Dong ទីក្រុងហូជីមិញ ប្រទេសវៀតណាម ៕