ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​ ស.ស.យ.ក​ ខេត្ត​ស្វាយរៀង​ តំណាង​ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​ ស.ស.យ.ក​ ខេត្តស្វាយរៀង​ បាននាំយកសម្ភាររួមមានអង្ករ​ បន្លែត្រសក់​ ត្រឡាច​ ស្ពៃក្តោប​ ស្ពៃបូកគោ​ ការ៉ុត​ ដំឡូងបារាំង​ ខ្ទឹមបារាំងយកទៅប្រគេនព្រះចៅអធិការវត្តព្រៃឆ្លាក់

នៅព្រឹកថ្ងៃអាទិត្យ៣រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​ ស.ស.យ.ក​ ខេត្ត​ស្វាយរៀង​ តំណាង​ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​ ស.ស.យ.ក​ ខេត្តស្វាយរៀង​ បាននាំយកសម្ភាររួមមានអង្ករ​ បន្លែត្រសក់​ ត្រឡាច​ ស្ពៃក្តោប​ ស្ពៃបូកគោ​ ការ៉ុត​ ដំឡូងបារាំង​ ខ្ទឹមបារាំងយកទៅប្រគេនព្រះចៅអធិការវត្តព្រៃឆ្លាក់​សម្រាប់ចូលរួមចំណែកជាមួយព្រះចៅអធិការ​ ដេីម្បីទុកធ្វេីអាហារទទួលអាណាព្យាបាល​ និងបេក្ខជន​ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​ ដែលមានជីវភាពខ្វះខាតមកស្នាក់នៅវត្តព្រៃឆ្លាក់​ ចាប់ពីថ្ងៃទី១៨-២០​ ខែសីហា​ ឆ្នាំ២០១៩​ ។

ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ ក៏សូមអរគុណលោកប្រធានផ្សារដេីមគរផងដែរ​ ដែលបានជួយឧបត្ថម្ភបន្លែ​ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមជួយឧបត្ថម្ភជាបន្តទៀត​។