ស.ស.យ.ក​ ខេត្ត​កំពត​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​បី​គ្រួសារ​នៅស្រុក​ បន្ទាយមាស

នាព្រឹកថ្ងៃសៅរ៍២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ប៉ោ វី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបន្ទាយមាស តំណាង លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស បានដឹកនាំក្រុមការងារ​ ស.ស.យ.ក​ថ្នាក់ស្រុក ឃុំ និងវិទ្យាល័យកន្សោមអក ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួនបីគ្រួសារ រស់នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ៖

១.គ្រួសារទី១ លោកពូ បិណណងអាយុ៤៩ឆ្នាំ មានជំងឺស្វិតជើង​ ក្នុងនោះក្រុមការងាបានឧបត្តម្ថមាន អង្ករ៣០Kg មី១កេះ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង តង់ទំហំ៧\៨ រួមនិងថវិកា៨០០០០រៀល
២.គ្រួសារទី២ លោកយាយព្រំ ខុម អាយុ៦៥ឆ្នាំ រស់នៅតែម្នាក់ឯកគ្មានកូនចៅនឹងគេ ដើររកក្តាមលក់ដើម្បីចិញ្ចឹមជីវិត បានការឧបត្ថម្ភ
អង្ករ៣០kg មី៣០កញ្ចប់ ត្រីខ១យួរ តង់ទំហំ៧/៨ ទឹកត្រី១យួរ និងថវិកា៦០០០០រៀល ។
៣.គ្រួសារទី៣ លោកតាមុី​ ខាត់ អាយុ៨២ឆ្នាំ ពិការដើរមិនរួច និងលោកយាយ ប៉ក ជាវ អាយុ៨៥ឆ្នាំ មានជំងឺថ្លង់ បានឧបត្ថម្ភ អង្ករ៣០kg មី១កេះ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងថវិកា១២០០០០រៀល។​ដោយ៖​ មឿង គង្គា

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]