ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីរាជកាក្រោមឱវាទ បានជួបសំណេះសំណាលលេីកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ចំនួន ៤៥០ នាក់ មកពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ក្រុងសួង

នាថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីរាជកាក្រោមឱវាទ បានជួប​សំណេះសំណាល​
និងពាំនាំការសាកសួរសុខទុក្ខពី សំណាក់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ចំនួន ៤៥០ នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ក្រុងសួង​ ខេត្ត​ត្បូង​ឃ្មុំ​ ។ ក្នុងនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន និងប្រកាសផ្តល់រង្វាន់កុំព្យូទ័រយួរដៃ ម្នាក់ ១គ្រឿងចំពោះបេក្ខជនដែលទទួលបាននិទ្ទេស A ទូទាំងខេត្តត្បូងឃ្មុំ។