លោក មឿង គង្គា ស.ស.យ.ក ខេត្តកំពតចូលរួមប្រកាសកែសម្រួលនិងបំពេញបន្ថែមថ្មីគណកម្មាធិការ​ ស.ស.យ.ក ស្រុកបន្ទាយមាស

នាពេលព្រឹកថ្ងៃ​ អាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ លោក មឿង គង្គា ស.ស.យ.ក ខេត្តកំពត​ បានចូលរួមប្រកាស​​ កែសម្រួលនិងបំពេញបន្ថែមថ្មី គណកម្មាធិការ សសយកស្រុកបន្ទាយមាស ទាំងថ្នាក់ស្រុក និងថ្នាក់ទាំងឃុំ១៥ ដោយមានសមាជិកសរុបចំនួន ៦១២នាក់បានចូលរួមក្នុងពិធីនោះ ។

នៅពេលល្ងាចថ្ងៃដដែល លោក មឿង គង្គា និងសហការី ស.ស.យ.កខេត្ត​ និងស្រុកទឹកឈូ ក៏បានចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះជន់លិចដោយទឹកភ្លៀង ចំនួន ១៥៣គ្រួសារ នៅឃុំម៉ាក់ប្រាង្គ ដោយមួយគ្រួសារៗទទួលបាន​មី១០កញ្ចប់ ត្រីខមួយយូរ និងនំប៉័ង ២ដើម ។