ស.ស.យ.ក ស្រុកពេជ្រាដា អមដំណើរ ក្រុមប្រឹក្សា មន្រ្តីរាជការ រដ្ឋបាល និងយុវជនស្រលាញ់សន្តិភាព បានចុះសួរសុខទុក្ខ លោក ប៉ាត សាធ ជាអតីតសមាជិកក្រុមប្រឹក្សា ដែលបានធ្លាក់ខ្លួនឈឺជរាពិការ

(មណ្ឌលគិរី)៖ កាលពីថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ នឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដាបានអមដំណើរ ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការរដ្ឋបាលស្រុក និងយុវជនស្រលាញ់សន្តិភាព បានចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាចំនួន៨២ម៉ឺនរៀល ជូនលោក ប៉ាត សាធ ជាអតីតសមាជិកក្រុមប្រឹក្សាស្រុក និងជាអភិបាល រងស្រុកដែលបានធ្លាក់ខ្លួនឈឺជរាពិការ នៅឯផ្ទះរបស់លោកនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ។

ដំណើរចុះសួរសុខទុក្ខនោះ មានការអញ្ជើញចូលរួមដោយ លោកអែម ពិសិដ្ឋ អភិបាលរងស្រុក, លោក អ៊ាន ស៊ាង អនុប្រធាន ស.ស.យ.ក និងសមាជិក ក្រុមប្រឹក្សាស្រុកចំនួន៤រូបរួមមាន លោក ស្រី ឆូត សុវណ្ណ និងស្វាមីលោក ទីន សារី,  លោក គង់ សុគន្ឋ និងភរិយា លោក ផុន ប៊ុនស៊ី និងភរិយា និងក្រុមយុវជនទាំងបី។

សូមបញ្ជាក់ផងដែរថា អំណោយទាំងនេះ បានមកពីការជួយឧបត្ថម្ភរបស់សាខាកាកបាទក្រហមខេត្តមាន ថវិកា៤០ម៉ឺនរៀលសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា៤២ម៉ឺនរៀលទៀតបានពីការចូលរួមឧបត្ថម្ភពីសមាជិកក្រុមប្រឹក្សាចូលរួម គណៈអភិបាល និក្រុមយុវជនទាំង៣របស់ស្រុក ។
នាឱកាសនោះសង្កេតឃើញលោក ពូ ប៉ាត សាធ មានទឹកចិត្តត្រេកអរក្រៃលែងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំស្រុក និងក្រុមយុវជនស្រុកនៅគ្រាលោកកំពុងជរាពិការបំពេញការងារលែងបាន ៕ ដោយ៖សហការី ស.ស.យ.ក ខេត្តមណ្ឌលគិរី