បន្តិចទៀតនេះ ទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ ជំនួបធុរៈកិច្ចកម្ពុជា-ស្រីលង្កា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស្រីលង្កា

(ភ្នំពេញ)៖ នាវេលាម៉ោង២: ៣០នាទីរសៀល ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩នេះ ទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ ក្នុងជំនួបធុរៈកិច្ចកម្ពុជា-ស្រីលង្កា ក្រោមអធិបតីភាព សម្តេចអគ្គ មហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតី ស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) នៅសណ្ឋាគារ សូហ្វីតែល ហើយក៏មានការផ្សាយបន្តផ្ទាល់លើ Page Facebook និង APPs ក្រសួងព័ត៌មាន (Ministry of Information) ផងដែរ៕ ដោយ៖ចំណាន