សកម្មភាពស.ស.យ.ក​ ចូលរួមបុណ្យគម្រប់៧ថ្ងៃសពនៃមេក្រុមទី៤ នៅឃុំស្រែឈូកដែលស្លាប់ដោយរោគាពាធ

(មណ្ឌលគិរី)៖ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ លោក ដូន សុគាន ប្រធានស.ស.យ.កឃុំស្រែឈូក ដឹកនាំក្រុមការងារ ចូលរួមបុណ្យគម្រប់៧ថ្ងៃ សពលោក ទូច ផល្លី អាយុ៥១ឆ្នាំ ជាមេក្រុមទី៤ រស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្លាប់ដោយរោគាពាធ។
លោក ដូន សុគាន ប្រធានស.ស.យ.កឃុំស្រែឈូក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោក ហឿន សុខណា ប្រធានប្រតិបត្តិស.ស.យ.កស្រុកកែវសីមា ក៏ដូចជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ លោក បញ្ជាក់ថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីប្រធានស.ស.យ.កស្រុកកែវសីមា បាននាំយកថវិកាចំនួន១៥៥.០០០រៀល ដើម្បីចូលរួមកម្មវិធីបុណ្យនាពេលនេះផងដែរ៕