ស.ស.យ.ក ខេត្តកំពតចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងទី១២

(កំពត)៖ នាថ្ងៃទី០២,០៣,០៤ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតបានចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង: ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណ:កម្មការទី១០ នៃរដ្ឋសភា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន ក៏បានឧបត្ថម្ភថវិកាដល់សិស្សានុសិស្សសរុបចំនួន ៤,៤០៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន៥០,០០០រៀល និងលោកគ្រូ អ្នកគ្រូសរុបចំនួន ៣១៩នាក់ ដោយម្នាក់ៗទទួលបាន ១០០,០០០រៀល (សរុប០៨ក្រុង/ស្រុក) សរុបរួមទាំងគ្រួ និងសិស្ស ចំនួន ២៥២,១០០,០០០ រៀល។