ស.ស.យ.កខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

(មណ្ឌលគិរី)៖ នារសៀលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយលោក ឃន់ អូន ប្រធានស.ស.យ.កក្រុងសែនមនោរម្យ និងមានការចូលរួមពីលោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត និងភរិយា រួមទាំងសមាជិក សមាជិកាក្រុង បានចុះសួរសុខទុក្ខលោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុង មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានឧត្ថម្ភថវិកាចំនួន៣០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។