ឯកឧត្តម ជុំ កុសល៖យុវជនក្នុងយុគសន្តិភាពត្រូវស្គាល់អោយច្បាស់ចំពោះ«ស្ថាបនិកនិងតម្លៃនៃសន្តិភាព »

(កំពង់ឆ្នាំង)៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២១០៩នេះដោយយោងតាមគេទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម ជុំ កុសលក្នុងនោះលោកបានលើកឡើងថា៖ យុវជនក្នុងយុគ សន្តិភាព ត្រូវស្គាល់អោយច្បាស់ចំពោះ « ស្ថាបនិកនិងតម្លៃនៃសន្តិភាព »ហើយមិនត្រូវបណ្តោយអោយប្រទេសជាតិធ្លាក់ចូលក្នុងភាពច្រំដែលនៃប្រវត្តិសាស្ត្រជាដាច់ខាត ។

ក្នុងពិធីសំណេះជាមួយក្រុមកីឡាយុវជនស្រលាញ់សន្តិភាពនិង ក្រុមកីឡាករទីបញ្ជាការដ្ឋាន អន្តរាគមន៍ពិសេសកងពលលេខមួយ នៅខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមបានលេីកឡេីង ថា៖ កម្ពុជា បានឆ្លងផុតទំព័រសករាជដុនដាបដែលគ្របសង្កត់រាប់សិបឆ្នាំ ហើយបោះជំហានចូលក្នុងសករាជថ្មីគឺសករាជ « សន្តិភាព » ទើបបានរយ:ពេលម្ភៃឆ្នាំប៉ុណ្ណោះ ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលដ៏សំខាន់របស់ជាតិត្រូវសិក្សាអោយច្បាស់អំពីគំរូវីរភាពរបស់មេដឹកនាំប្រទេសបច្ចុប្បន្ន ដែលលោកបានធ្វើពលីកម្មកន្លងមក ។
ជាតិយើង ដាច់ខាតត្រូវតែមានមេដឹកនាំខ្លាំងដូចមេដឹកនាំបច្ចុប្បន្ន បើមិនខ្លាំងទេ ប្រាកដជាត្រូវរអិលរមៀលត្រឡប់ទៅរកអតីតកាលដូចទសវត្ស៧០ជាក់ជាមិនខានឡើយ ព្រោះនៅមានក្រុមអ្នកដើរលើគន្លងផ្លូវលន់ ណុលដដែលទេ ។ ពួកគេបានប្រើប្រាស់យុទ្ធសាស្រ្តចាស់ គ្រាន់តែក្នុងបរិបទសង្គមថ្មីតែប៉ុណ្ណោះ ៕