លោកជំទាវ មិថុនា ភូថង ចូលរួមក្នុងការដាំដើមឈើ(ប្រភេទផ្កាត្របែកព្រៃ)ចំនួន៣០០ដើម

(កោះកុង)៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកោះកុង និងជាប្រធានស.ស.យ.ក ក្រុងខេមរភូមិន្ទបានដឹកនាំយុវជន ស.ស.យ.កក្រុងខេមរភូមិន្ទនិងយុវជន ស.ស.យ.ក ខេត្ត ចំនួន ៨០ រូប ចូលរួមក្នុងការដាំដើមឈើ (ប្រភេទផ្កាត្របែកព្រៃ) ចំនួន ៣០០ ដើម នៅផ្លូវបាងកាយ៉ាក ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
ពិធីនោះមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ ឃុំ/សង្កាត់ មន្ត្រីបរិស្ថាន សហគមន៍ យុវជន ស.ស.យ.ក យុវជន ក.១២  ប្រជាពលរដ្ឋព្រមប្អូនៗសិស្សានុសិស្ស។