សកម្មភាព ស.ស.យ.ក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺមូសខ្លា

(ត្បូងឃ្មុំ)៖ នាថ្ងៃទី ០៣ សីហា ២០១៩  ដោយឃើញថាមួយរយះពេលចុងក្រោយនេះជំងឺគ្រុនឈាមគឺមានការរីករាលដានខ្លាំងឃើញដូចនេះ ស.ស.យ.ក ក៏បានចុះធ្វើសកម្មភាពផ្សព្វផ្សាយពីវិធានការទប់ស្កាត់ដេីម្បីឲ្យប្រជាពលរដ្ឋតាមស្រុកភូមិយល់ដឹង និងចូលរួមការពារទាំងអស់គ្នាក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម លោក កែវ វណ្ណៈ អនុប្រធាន ស.ស.យ.ក ខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានដឹកនាំមន្ត្រីសុខាភិបាលខេត្ត ស្រុកពញាក្រែក មណ្ឌលសុខភាពអន្លង់ជ្រៃ និងសមាជិក ស.ស.យ.ក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ ការការពារ ដាក់ថ្នាំអាប៊ែតនិងកំចាត់ជំរកមូសខ្លា ដល់ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។