ស.ស.យ.ក ស្វាយរៀងបាននាំសម្ភារៈនិងថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់កន្ទ្រាក់

(ស្វាយរៀង)៖ ដោយមើលឃើញពីទុក្ខលំបាក ការខ្វះខាត របស់គ្រួសារសពលោកស្រី ពិន សៀន បានទទួលមរណៈភាព ដោយសារខ្យល់កន្ទ្រាក់គួចរលំផ្ទះសង្កត់ពីលើ ។ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ តំណាងលោក ឌី វិជ្ជា ប្រធានសសយក ខេត្តស្វាយរៀង បានដឹកនាំ គណៈកម្មាធិការ សសយកស្រុកកំពង់រោទិ៍ គណៈកម្មាធិការ សសយកឃុំស្វាយតាយាន ជនបង្គោលភូមិ និងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក ក្រមប្រឹក្សាឃុំ នាំមកសម្ភារៈ និងថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះដែលបានស្លាប់ ដោយសារខ្យល់កន្ទ្រាក់គួចរលំផ្ទះសង្កត់ពីលើ និងមានជីវភាពក្រីក្រលំបាក ព្រមទាំងបានបន្សល់ទុកនូវប្ដីឈ្មោះ ម៉ុជ ឈៀន និងកូនចំនួន៣នាក់ ហើយនៅក្នុងនោះមានកូនដែលជំងឺខ្វិនពីកំណើត ១នាក់ នៅក្នុងបន្ទុក រស់នៅភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រុមការងារបាននាំយកនូវថវិកាចំនួន ១,១៦០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោគ ទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសព ។