សកម្មភាពទស្សនកិច្ចសាលាក្តីខ្មែរក្រហម របស់ស.ស.យ.ក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩ ដោយឃើញថាគុកទួលស្លែងជាកន្លែងនៃការចងចាំមនុស្សជាង ១៥០០០នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែងដោយខ្មែរក្រហមចោទថាក្បត់អង្គការហើយត្រូវបានសម្លាប់។ គុកទួលស្លែងជាគុកសម្ងាត់ស្និទ្ធនឹងបក្សកុម្មុយនិស្តកម្ពុជាមានតួនាទីធ្វើបន្សុទ្ធកម្មបក្ស។ខើញដូចនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ភូមិ ឃុំ ស្រុក និងតាមសាខាវិទ្យាល័យព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងស្រុកមេមត់ ចំនួន៤៥០ នាក់ទៅទស្សនកិច្ចសាលាក្តីខ្មែរក្រហម ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្របឹងជេីងឯក សារមន្ទីរគុកទួលស្លែង និងវិមានឈ្នះៗ រាជធានីភ្នំពេញ។