Appsក្រសួងព័ត៌មាន(​Ministry of Information)បានបង្កើត ICONថ្មី​ ដើម្បីដាក់បញ្ចូលទិន្ន័យរបស់អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ

(ភ្នំពេញ)៖ Appsក្រសួងព័ត៌មាន(​Ministry of Information) សូមជម្រាបជូនដំណឹងដល់ម្ចាស់គេហទំព័រសារព័ត៌មាន ដែលបានចុះបញ្ជីទាំងអស់ឲ្យបានជ្រាបថា មន្រ្តីការិយាល័យAppsក្រសួងព័ត៌មាន           (​Ministry of Information) បានដាក់បញ្ចូលគេហទំព័រដែលបានចុះបញ្ជី​រួចរាល់ហើយ។

ការិយាល័យ APPs ​សូមឲ្យគេហទំព័រដែលបានចុះបញ្ចីរួចរាល់ទាំងអស់​ ចូលទៅក្នុង​ ​Appsក្រសួងព័ត៌មាន       (​Ministry of Information) រួចត្រួតពិនិត្យមើលឈ្មោះអង្គភាពរបស់ខ្លួនដែលបានដាក់នៅកន្លែង ICON ថ្មីដែលមានឈ្មោះថា “ អង្គភាពសារព័ត៌មានបានចុះបញ្ជី “ ដើម្បីពិនិត្យផ្ទៀងផ្ទាត់នូវព័ត៌មានរបស់ខ្លួន។

ប្រសិនបើមានការកែប្រែ​ ឬបន្ថែមព័ត៌មាន សូមអង្គភាពទាំងអស់មេត្តាធ្វើការទាក់ទងដោយផ្ទាល់មកកាន់ការិយាល័យ Appsក្រសួងព័ត៌មាន(​Ministry of Information)ជារៀងរាល់ម៉ោងធ្វើការ ។ ដោយ៖សហការី APP