សកម្មភាព សសយក ខេត្តត្បូងឃ្មុំចុះជួបសំណេះសំណាលលេីកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២

(ត្បូងឃ្មុំ)៖ ថ្ងៃទី២៩ ខែកក្កដា ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក ទទួលបន្ទុក ស.ស.យ.ក ខេត្តនិងជាអភិបាលខេត្តត្បូងឃ្មុំអមដំណេីរដោយលោកម៉ៅ ឌុង ប្រធាន សសយកខេត្ត និងមន្ត្រីរាជកាក្រោមឱវាទបានបន្តជួបសំណេះសំណាលលេីកទឹកចិត្តនិងពាំនាំការសាកសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ទាំង ៤ វិទ្យាល័យក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងនោះផងដែរឯកឧត្តមបណ្ឌិតបានប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នទាំង ៤ វិទ្យាល័យនិងប្រកាសផ្តល់រង្វាន់កុំព្យូទ័រយួរដៃ ម្នាក់ ១គ្រឿងចំពោះបេក្ខជនដែលទទួលបាននិទ្ទេស A ទូទាំងខេត្តត្បូងឃ្មុំ ព្រមទាំងចូលរួមដាំកូនឈេីប្រណិតបរិវេណវិទ្យាល័យក្រូចឆ្មារ និងត្រួតពិនិត្យវឌ្ឍនភាពនៃសំណង់ស្ពានឆ្លងកាត់ស្ទឹងត្រង់ ក្រូចឆ្មារផងដែរ។