សកម្មភាព សសយក ខេត្តស្វាយរៀងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ

(ស្វាយរៀង)៖ លោក សម វណ្ណវីរៈ អនុប្រធាន សសយក ខេត្ត ស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយក្រុងស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន គណៈកម្មាធិការ សសយក ខេត្ត ស្វាយរៀង បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ឈ្មោះ អ៊ុក ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានជំងឺ ខ្វិន មិនអាចដើរ បាន និងធ្វើការងារអ្វីបាន ដោយបច្ចុប្បន្នភរិយារត់ចោល រស់នៅដោយអ្នកជិតខាងជួយ នៅភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ក្នុងនោះឯកឧត្តមបាននាំសំភារៈ រួមមាន៖ រទេះ រុញ ចំនួន ១ អង្ករ ៥០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ ទឹក ត្រី១យួរ ទឹកសុីអីវ១យួរ ទឹកដោះខាប់ ខ្ទឹមសរ ខ្លាញ់ ប្រេងឆារ ស្ករសរ អំបិល បីចេង សាប៊ូ ទឹកសុទ្ធ ទឹកក្រូច និងថវិកា សរុប ៧០០.០០០ រៀល។