សកម្មភាព សសយក ខេត្តកោះកុងចុះចែកសម្ភារៈសិក្សាជាមួយក្រុមប្រឹក្សាឃុំកោះកាពិ

(កោះកុង)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោកខៀវ ជីវ័នរ័ត្ន អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកកោះកុង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុក ចំនួន ០៧រូប ចូលរួមចែកសម្ភារ:សិក្សាជាមួយក្រុមប្រឹក្សាឃុំកោះកាពិ និងសមណនិស្សសង្គហធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រមកពីរាជធានីភ្នំពេញ នៅអនុវិទ្យាល័យកោះស្រឡៅ ស្រុកកោះកុងខេត្តកោះកុង ។