ឯកឧត្តម ឌី វិជ្ជា អញ្ជើញចែកវិញ្ញាប័ណប័ត្រដល់គ្រូបង្គោលបង្រៀនហែលទឹក ក្រោមប្រធានបទ “ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ” “NO KIDS DROWN” ដំណាក់កាលទី៣

(ស្វាយរៀង)៖ ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយក ខេត្ត បានអញ្ជើញចែកវិញ្ញាប័ណប័ត្រដល់គ្រូបង្គោលបង្រៀនហែលទឹក ចំនួន៥រូប និងពិនិត្យមើលការបង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ក្រោមប្រធានបទ”ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ” “NO KIDS DROWN” ដំណាក់កាលទី៣ មានរយៈពេល ៣ថ្ងៃ ដល់ក្មួយៗសិស្សានុសិស្ស ចំនួន ១២០នាក់ រៀបចំនៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ដោមានការបង្រៀនពី Blue Dolphin Swimming Club សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ៕

(ដោយ៖ ខៀវ យុទ្ធវង្ស)