ឯកឧត្តម យឹម ឆៃលី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

(កំពង់ចាម)៖ ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។

នាសាលសន្និសីទសាលាខេត្តកំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី
និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តិកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
នៅខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពស់ខ្ពស់ និងក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខា នាយឧត្តមសេនីយ៍ អគ្គនាយក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី យ៉ាងច្រើនកុះករ៕ (ដោយ៖ កុសល)