ក្រសួងការបរទេស ចេញសេចក្តីស្រាយបំភ្លឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ យោងទៅតាមសេចក្តីស្រាយបំភ្លឺមួយ ចុះថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ បានអោយដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ​ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រាងដោយសម្ងាត់មួយ ដោយអនុញ្ញាតឲ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានទ័ពជើងទឹក ក្បែរខេត្តព្រះសីហនុ។

ក្នុងសេចក្តីស្រាយបំភ្លឺនោះបានបន្ថែមថា សម្តេចនាយក បានចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថា​ ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថា គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ដោយ៖ចំណាន

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖